ចុចមើលតំណលីងខាងលើមានសញ្ញាចុចបី

汉语快乐(1)ភាសាចិនរីករាយ(1)

汉语快乐 វគ្គ/ថ្នាក់ទី(1) 第 一 课 你  好   吗 dí yī kè nĭ hǎo ma មេរៀនទី១តើអ្នកសុខសប្បាយជាទេ?    生     词=ពាក្យថ្មី shéng cí 1. 你 /nǐ/អ្នក 2. 我 /wǒ/ខ្ងុំ 3. 吗 /ma/ឬទេ 4. 很 /hěn/ណាស់ 5. 好 /hăo/ល្អ ---------_---------- 2.ទម្រង់ល្បះ nĭ hǎo! nĭ hăo ma? wŏ hěn hǎo  你  好!   你  好    吗?   我   很    好 សួស្តី! តើអ្នកសុខសប្បាយជាទេ?,ខ្ងុំសុខជាធម្មតាជាទេ។ 第 二 课  你 叫     什      么   名     字? dí ěr  kē nĭ jiăo shén me mìng zì? មេរៀនទី២: តើអ្នកឈ្មោះអ្វី? Shéng cì    生     词=ពាក្យថ្មី 1.jiào     叫    /ហៅ,ស្រែក 2. Shénme       什    么   /អ្វី,អី 3. Shì      是   /ជាគឺ 4. nă     哪   /ណា 5. guó      国   /ប្រទេស 6. rén      人   /មនុស្ស 7. Zhòng guó         中...

ផែនដីវិទ្យាថ្នាក់ទី១០

មេរៀនទី១     ភស្តុតាងប្រវត្តិភពផែនដី

ជំពូកទី១       ប្រវត្តិភពផែនដី

ចប់មេរៀននេះ សិស្សអាច

  1. ពន្យល់បានពីប្រវត្តិនៃភពផែនដី
  2. កំណត់បានពីភស្តុតាងសិលា ស្រទាប់សិលា និងផូសុីល
      3.ពន្យល់ពាក្យគន្លឹះ÷ ច្បាប់ចាក់បង្គរ ការកំណត់អាយុធៀប ការកំណត់អាយុដាច់ខាត វិទ្យុសកម្មបំបែក អាតូមវិទ្យុសកម្ម ផូសុីល ផូសុីលគំរូ

1.សិលានិងស្រទាប់សិលា

រូបធាតុទាំងអស់ រួមទាំងសិលានិងផូសុីល និងបង្កឡើងដោយភាគល្អិតៗហៅថា អាតូម។

យ៉ាងណាមិញ អាតូមមួយចំនួនមានការប្រែប្រួលដោយពុកផុយបង្កើតបានជាភាគល្អិត និងថាមពលក្នុងដំណើរការមួយហៅថា វិទ្យុសកម្មបំបែក។

អាតូមដែលមានការប្រែប្រួលគេហៅថា អាតូមវិទ្យុសកម្ម។

ឧទាហរណ៍÷ អាតូមកាបូនមួយចំនួនបំបែកទៅជាអាតូមអាសូត។

2.ផូសុីល

ផូសុីល គឺជាភស្តុតាងមួយសំខាន់ណាស់ ដើម្បីដឹងពីការកកើតនិងផុតពូជទៅវិញនៃរុក្ខជាតិនឹងសត្វដែររស់នៅពីអតីតកាល។

+សិលាកម្ទេចកំណ ជាប្រភេទសិលាដែលកើតឡើងដោយកម្ទេចកំណដូចជាសិលាក្រែ ថ្មកំបោរ និងធ្យូងថ្ម។

+ផូសុីលអាចកើតមាននៅក្នុងលក្ខខណ្ឌផ្សេងទៀត។

+អ្នកវិទ្យាសាស្ត្របានរកឃើញផូសុីលសត្វល្អិតទាំងមូលកកើតនៅក្នុងជ័រឈើ។

+នៅពេលសារពាង្គកាយស្លាប់នៅក្នុងកន្លែងក្តៅស្ងួតដូចជាវាលខ្សាច់សាកសពនោះស្ងួតយ៉ាងលឿនដោយពុំមានការបំបែកដោយបាក់តេរីតាមលំនាំមួយហៅថា ការសស្ងួតរហ័ស។

+គេប្រើផូសុីលខ្លះដើម្បីកំណត់អត្តសញ្ញាណនិងអាយុកាលរបស់ស្រទាប់ថ្ម។គេហៅផូសុីលនៅថា ផូសុីលគំរូ ដោយសារផូសុីលទាំងនេះងាយស្រួលសម្គាល់និងមានច្រើននៅលើភពផែនដី។

3.ការប្រែប្រួលតាមពេលវេលា

 តាមរយៈការសិក្សាពីស្រទាប់សិលានិងផូសុីល យើងបានដឹងពីទំនាក់ទំនងនៃការកកើត និងអាយុជាក់លាក់របស់ពួកវា។

ឧទាហរណ៍÷ ផូសុីលអាមូនីតជាច្រើនបានរកឃើញនៅតំបន់ភ្នំហិមាល័យ។

សំណួរ

1. តើច្បាប់ចាក់បង្គរបាននិយាយដូចម្តេចខ្លះ?

2. តើផូសុីលកើតឡើងក្រោមលក្ខខណ្ឌដូចម្តេចខ្លះ?

3. ដូចម្តេចហៅថា ផូសុីលគំរូ? តើផូសុីលនិងផូសុីលគំរូខុសគ្នាដូចម្តេចខ្លះ?

4. ដើម្បីដឹងពីប្រវត្តិភពផែនដី តើអ្នកវិទ្យាសាស្ត្រយកអ្វីជាអំណះអំណាង?

5.តើភ្នំហិមាល័យកើតឡើងកាលប៉ុន្មានឆ្នាំមុន? ហើយមានប្រវត្តិកកើតដូចម្តេចខ្លះ?

6.បកស្រាយពីវិធីកំណត់អាយុធៀប និងវិធីកំណត់អាយុដាប់ខាតរបស់សិលានិងផូសុីល។

ចំម្លើយ

មេរៀនទី២ ភាវៈរស់នៅអតីតកាល

ចប់មេរៀននេះ សិស្សអាច

1.ពន្យល់បានពីប្រវត្តិនៃការវិវត្តរបស់មនុស្ស

2.រៀបរាប់ពីប្រវត្តិនៃការវិវត្តរបស់ភាវ:មានជីវិតនៅអតីតកាល

3.ពន្យល់ពាក្យគន្លឹះ ÷ អូម៉ូសាព្យៀង សេណូសូអុិក មេសូសូអុិក ប៉ាលេអូសូអុិក។

1.ប្រវត្តិមនុស្ស

1.1មនុស្សបច្ចុប្បន្ន អូម៉ូសាព្យាង

   មនុស្សនៅលើពិភពលោកយើងនេះ មានលក្ខណ: សម្បុរ ស្បែក សក់ និងភ្នែកខុសគ្នា។មនុស្សទាំងអស់ដូចជាជនជាតិអាហ្វ្រិក អុឺរ៉ុប អាសុី និងអាមេរិក គឺស្ថិតនៅក្នុងប្រភេទតែមួយដែលហៅថា អូម៉ូសាព្យៀង។

+បច្ចុប្បន្នរូបរាងអូម៉ូសាព្យៀងគេគិតថា វាកើតឡើងប្រហែល 250 000ឆ្នាំមុន។

+ការស្រាវជ្រាវថ្មីៗបានបញ្ជាក់ថាបម្លាស់លំនៅរបស់មនុស្សពីអាហ្វ្រិកចូលទៅអុឺរ៉ុបនិងអាសុី បានចាប់ផ្តើមនៅចន្លោះ70 000 ទៅ 50 000ឆ្នាំមុន។

+បន្លាស់លំនៅនិងទ្រឹស្តីដើម បញ្ជាក់ថាបុព្វបុរសមនុស្សបច្ចុប្បន្នដែលកើតឡើងនៅអាហ្វ្រិកខាងកើតបានរាលដាលពេញពិភពលោក។

+អ្នកវិទ្យាសាស្ត្រខ្លះទៀតបានផ្តល់យោបល់បញ្ជាក់ថាបុព្វបុរសមនុស្សបច្ចុប្បន្នមិនប្រកាន់តែកើតឡើងនៅអាហ្វ្រិកនោះទេ ថែមទាំងលេចឡើងនៅកន្លែងផ្សេងៗជាច្រើនទៀតក្នុងអំឡុងពេលស្រដៀងគ្នា។

1.2 មនុស្សមុនអូម៉ូសាព្យៀង(Homo Sapiens)

+ការសិក្សាថ្មីៗនេះលើការប្រៀបធៀប(DNA)ដែលយកបានពីមនុស្សណេអង់ដឺថាល់និងអាដេអិន(DNA) មនុស្សបច្ចុប្បន្នបញ្ជាក់ថា មនុស្សណេអង់ដឺថាល់មិនមែនជាបុព្វបុរសរបស់យើងទេ។មនុស្សប៉ាលេអូអង់ត្រូពិក មនុស្សអាសង់ត្រូពិកប្រភេទមនុស្សយុគដំបូងក៏បានអភិវឌ្ឍដែរ។ វារីកចម្រើនពី១៦០០ ០០០ ទៅ ២៥០ ០០០ឆ្នាំមុន។ មនុស្សជំនាន់ដើមនិងមនុស្សយុគដំបូងត្រូវបានផុតពូជអស់ហើយ។

1.3. មនុស្សប្រភេទស្វាធំៗដំបូង (Apes)

+ក្រុមស្វាធំៗដូចជាកូរីឡា អូរ៉ង់អ៊ូតង់និងជីមប៉ាន់ជីគឺជាប្រភេទដើមបំផុតនៃបច្ចុប្បន្ន។

+ទីបញ្ចប់ យើងអាចទៅដល់ដើមកំណើតភាវ:មានជីវិត ដែរជាដើមកំណើតមនុស្សនិងប្រភេទមានជីវិតជាច្រើនទៀតដែរវិវត្តដល់សព្វថ្ងៃុ។ហើយមនុស្សនិងស្វាជីមប៉ាន់ជី បានបំបែកគ្នាចេញពីបុព្វបុរសរួមក្រោយ 6 500 000 ឆ្នៃមុន នៅឆ្នាំ២០០០ វាមានអាយុប្រហែល 6 000 000 ឆ្នាំមុន។

2.ប្រវត្តិភាវ:មានជីវិត

លំដាប់ធរណីកាលហៅថា ស័ក។

-ពួកគេបានប្រើប្រាស់ការប្រែប្រួលនេះដើម្បីសម្គាល់កន្លែងបញ្ចប់ និងចាប់ផ្តើមនៃធរណីកាល។

2.1. ភាវៈមានជីវិតនៅស័ក សេណូសូអុិក(66លានឆ្នាំមុនដល់បច្ចុប្បន្ន)



មតិយោបល់