ចុចមើលតំណលីងខាងលើមានសញ្ញាចុចបី

汉语快乐(1)ភាសាចិនរីករាយ(1)

汉语快乐 វគ្គ/ថ្នាក់ទី(1) 第 一 课 你  好   吗 dí yī kè nĭ hǎo ma មេរៀនទី១តើអ្នកសុខសប្បាយជាទេ?    生     词=ពាក្យថ្មី shéng cí 1. 你 /nǐ/អ្នក 2. 我 /wǒ/ខ្ងុំ 3. 吗 /ma/ឬទេ 4. 很 /hěn/ណាស់ 5. 好 /hăo/ល្អ ---------_---------- 2.ទម្រង់ល្បះ nĭ hǎo! nĭ hăo ma? wŏ hěn hǎo  你  好!   你  好    吗?   我   很    好 សួស្តី! តើអ្នកសុខសប្បាយជាទេ?,ខ្ងុំសុខជាធម្មតាជាទេ។ 第 二 课  你 叫     什      么   名     字? dí ěr  kē nĭ jiăo shén me mìng zì? មេរៀនទី២: តើអ្នកឈ្មោះអ្វី? Shéng cì    生     词=ពាក្យថ្មី 1.jiào     叫    /ហៅ,ស្រែក 2. Shénme       什    么   /អ្វី,អី 3. Shì      是   /ជាគឺ 4. nă     哪   /ណា 5. guó      国   /ប្រទេស 6. rén      人   /មនុស្ស 7. Zhòng guó         中...

រូបវិទ្យាថ្នាក់ទី១០

 ជំពូកទី១  មេកានិក

មេរៀនទី១  ចលនាត្រង់

ចប់មេរៀននេះ សិស្សអាច

1.រៀបរាប់ពីភាពខុសគ្នារវាងបម្លាស់ទីទំហំស្កាលែនិងទំហំវុិចទ័រ

2.បង្ហាញពីទំនាក់រវាងបម្លាស់ទី វុិចទ័រល្បឿន និងសំទុះ

3.បកស្រាយអំពីសំទុះថេរនៃអង្គធាតុធ្វើចលនាត្រង់(មួយវិមាត្រ)តាមស្រប។

+គ្រប់អង្គធាតុក្នុងធម្មជាតិមានចលនាឥតឈប់ឈរ។ ចលនាមេកានិក ជាបម្លាស់ប្តូរទីតាំងអង្គធាតុមួយធៀបទៅនិងអង់ធាតុមួយទៀត។ គន្លងនៃចលនា គឺជាសំណុំចំណុចទាំងឡាយបន្តបន្ទាប់នៃអង្គធាតុ ឬចល័តដែលបានចរ។

1.វុិចទ័រ

ទំហំទាំងឡាយណាដែលមានទាំងតម្លៃនិងទិសដៅហៅថា ទំហំវុិចទ័រ។

ឧទាហរណ៍÷ ធីតាបានធ្វើដំណើរពីចំណុច A ទៅ B រួចទៅដល់ C ដូចរូបទី1.1។តើធីតាផ្លាស់ទីបាមចម្ងាយប៉ុន្មាន?

ចម្លើយ

ដោយដឹងថាពីចំណុច A ទៅចំណុច B មានចម្ងាយ 8.0m

និងពីចំណុច B ទៅចំណុច C មានចម្ងាយ 6.0m ។ បម្លាស់ទីពី A ទៅ C គឺ 8.0+6.0=14.0m ។ តើAC =14.0m ជាចម្លើយត្រឹមត្រូវដែលឬទេ?

មិនត្រឹមត្រូវទេ ព្រោះបម្លាស់ទី AC តិចជាង 14.0m (ផលបូកជ្រុងពីរនៃត្រីកោណមួយធំជាងជ្រុងមួយទៀត)។ តម្លៃនៃបម្លាស់ទី AC គឺជាប្រវែង AC ហើយមានទិសដៅពី A ទៅ C ។

1.1 ទំហំស្កាលែនិងទំហំវុិចទ័រ

+ទំហំរូបវិទ្យាមាន ម៉ាស់ កម្លាំង ល្បឿន  វុិចទ័រល្បឿន រយះពេល សីតុណ្ហភាព សំទុះ សម្ពាធ កម្មន្ត ថាមពល អានុភាព ចម្ងាយចរ បម្លាស់ទី...។ គេចែកទំហំទងជាពីរ គឺទំហំស្កាលែនិងទំហំវុិចទ័រ។

+ទំហំស្កាលែគឺជាទំហំរូបវិទ្យាមានតែតម្លៃនិងមិនទាក់ទងនិងទិសដៅដូចជាល្បឿន សីតុណ្ហភាព សម្ពាធ ថាមពល កម្មន្ត អនុភាព ម៉ាស រយះពេល និងចម្ងាយចរ។

+ទំហំវុិចទ័រ ជាទំហំរូបវិទ្យាមានទាំងតម្លៃនិងទិសដៅដូចជាបម្លាស់ទី វុិចទ័រល្បឿន សំទុះ កម្លាំង...។

ឧទាហរណ៍÷ អង្គធាតុមួយផ្លាស់ទីត្រង់តាមទិស x'x  ពី O ទៅ A។  គេហៅថាវុិចទ័រ OA ថាជាបម្លាស់ទី។

1.2 វុិចទ័រពីរស្មើគ្នា

- A និង B ជាវុិចទ័រពីរស្មើគ្នា កាលណាវុិចទ័រទងពីរមានប្រវែងស្មើគ្នា និងមានទិសដៅស្របគ្នាឬដូចគ្នា។

2.  ផលបូកពីរវុិចទ័រ

2.1. ផលបូកពីរវុិចទ័រមានទិសដៅដូចគ្នា

ឧទាហរណ៍÷ គេឲ្យវុិចទ័រ A= 3.0cm វុិចទ័រ B=2.0cm នោះ គេបានតម្លៃប្រវែងនៃវុិចទ័រ C គឺ C= 3.0cm+2.0cm=5.0cm ។

2.2.ផលបូកពីរវុិចទ័រមានទិសដៅផ្ទុយគ្នា

ឧទាហរណ៍÷ គេឱ្យ A= 3.0cm និង B= 2.0cm នោះ គេបានតម្លៃប្រវែងនៃវុិចទ័រប្រវែងនៃវុិចទ័រ C គឺ C=3.0cm-2.0cm=1.0cm ។


មតិយោបល់