ចុចមើលតំណលីងខាងលើមានសញ្ញាចុចបី

汉语快乐(1)ភាសាចិនរីករាយ(1)

汉语快乐 វគ្គ/ថ្នាក់ទី(1) 第 一 课 你  好   吗 dí yī kè nĭ hǎo ma មេរៀនទី១តើអ្នកសុខសប្បាយជាទេ?    生     词=ពាក្យថ្មី shéng cí 1. 你 /nǐ/អ្នក 2. 我 /wǒ/ខ្ងុំ 3. 吗 /ma/ឬទេ 4. 很 /hěn/ណាស់ 5. 好 /hăo/ល្អ ---------_---------- 2.ទម្រង់ល្បះ nĭ hǎo! nĭ hăo ma? wŏ hěn hǎo  你  好!   你  好    吗?   我   很    好 សួស្តី! តើអ្នកសុខសប្បាយជាទេ?,ខ្ងុំសុខជាធម្មតាជាទេ។ 第 二 课  你 叫     什      么   名     字? dí ěr  kē nĭ jiăo shén me mìng zì? មេរៀនទី២: តើអ្នកឈ្មោះអ្វី? Shéng cì    生     词=ពាក្យថ្មី 1.jiào     叫    /ហៅ,ស្រែក 2. Shénme       什    么   /អ្វី,អី 3. Shì      是   /ជាគឺ 4. nă     哪   /ណា 5. guó      国   /ប្រទេស 6. rén      人   /មនុស្ស 7. Zhòng guó         中...

ភាសាខ្មែរថ្នាក់ទី១០

 មេរៀនទី១ មោទនភាពជាតិ

វេយ្យាករណ៍ កាលអាកាស

និយមន័យ

កាលអាកាស÷ គឺពេលវេលា និងទីកន្លែងដែលដំណើររឿងប្រព្រឹត្តទៅ។

លំហាត់/ចម្លើយ

១. កាលអាកាសនៅក្នុងរឿងវត្តវិហារសួគ៍:

ក)កាល: បន្ទាប់ពីនេះ សព្វថ្ងៃ លុះព្រឹកឡើង វេលា យប់...។

ខ)អាកាស: ភូមិរលួស ស្រុកសូត្រនិគម ខេត្តសៀមរាប ក្នុងព្រៃ ទួលគហេ រកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល មាត់ទន្លេ ល្វាទេ ស្រុកស្រីសន្ធរ...។

២.កាលអាកាសនៅក្នុងរឿងវត្តសំពៅប្រាំ:

ក)កាល: ក្នុងកាលកន្លងយូរមកហើយ ពេលព្រលឹម ស្វាងឡើង សព្វថ្ងៃនេះ...។

ខ)កាលអាកាស: ឆ្នេរខ្សាច់ សមុទ្រ ឋាននាគ ឋានមនុស្ស រាជនិវេសន៍(រាជវាំង)...។

____________________________________________________________________________________________

អំណាន: រឿង ភ្នំបាយ៉ង់កោរ នៅខេត្តតាកែវ

ក. សិក្សាពាក្យគន្លឹះ

- ឧបាយកល (ន): កិច្ចការ ល្បិចល្បងយ៉ាងល្អិតម៉ត់ចត់

- ព្រះសិរសា (ន): រ,ស ក្បាល

-នមស្ការ (ន): កិរិយាថ្វាយបង្គំ ការក្រាបប្រណិប័តន៍ នឹកគុណ...។

-យុថ្កា (ន): ឧបករណ៍ បោះទៅក្នុងទឹកសម្រាប់ចេតនាវា សំពៅកុំឱ្យរសាត់។

- បព្វតា (ន): ភ្នំ

-ព្រះពន្លា (ន): រោងឬសាលាដែលសាងសង់សម្រាប់ថ្វាយព្រះរាជាគង់ប្រថាប់បណ្តោះអាសន្ន។

សំណួរ/ចម្លើយ

1. បានជាព្រះបាទបាយ៉ងរត់ភៀសខ្លួនពីព្រះរាជដំណាក់នៅភ្នំដងរែកព្រោះដើម្បីនាំព្រះនាងសក់ក្រអូបជាមេហេសី រត់គេចពីការតាមចាប់របស់ពួកសៀម។

មុនភៀសខ្លួន ព្រះអង្គបាន់ស្រន់ទេវតា អារក្សទឹកថាសូមឱ្យសម្រេចសេចក្តីប្រាថ្នាបីប្រការគឺ÷

-សូមឱ្យបានសេចក្ដីសុខក្នុងដំណើរសាគរ

-សូមកុំឱ្យពួកសៀមតាមទាន់

-សូមឱ្យជួបប្រទះកន្លែងជាទីគាប់ចិត្ត។

2. នៅពេលភៀសខ្លួន ព្រះនាងសក់ក្រអូបបានបន់ស្រន់អារក្សទឹកអារក្សគោក និងអ្នកតាព្រៃភ្នំថាសូមឱ្យបានជួបនិងទីសុខប្រសើរសូមឱ្យចោរសៀមចិត្តអប្រិយបរាជ័យវិនាស់ក្នុងសាគរ។ការបន់មានប្រសិទ្ធភាពដូចបំណងមែន។

3.



មតិយោបល់