សីលធម៌វិទ្យាថ្នាក់ទី១០

 ជំពូកទី១ គុណតម្លៃមនុស្ស

មេរៀនទី១ ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ

ចប់មេរៀននេះ សិស្សអាច

- បង្ហាញអំពើហិង្សាផ្សេងៗដែលកើតឡើងក្នុងសង្គម

- កំណត់វិធានការផ្សេងៗ ដើម្បីបំបាត់អំពើហិង្សាក្នុងគ្រួសារ និង ជំរុញឱ្យមនុស្សម្នាក់ៗរស់នៅដោយសេចក្តីថ្លៃថ្នូរ។

- ប្រកាន់ភ្ជាប់សេចក្តីថ្លៃថ្នូរ មិនរើសអើង ចេះរួមរស់ជាមួយគ្នាដោយភាពសុខសាន្ត។

សំណួរ/ចម្លើយ

1.ហិង្សា គឺជាសំដៅលើដល់ការរំលោភបំពានដូចជាផ្លូវចិត្ត ផ្លូវកាយ ផ្លូវសេដ្ឋកិច្ច រួមបញ្ចូលទាំងការប្រមាថមើលងាយការគំរាមកំហែង ការដាក់ឱ្យនៅម្នាក់ឯង។

2. អំពើហិង្សាអាចប៉ះពាល់ដល់មនុស្សទូទៅលើផ្នែកជីវភាពសេដ្ផកិច្ចដូចជាការវាយដំទៅលើសមាជិកណាម្នាក់នៅក្នុងគ្រួសារ ធ្វើឲ្យគ្រួសារបែកបាក់ព្រាត់ព្រាត់គ្នា កូនចៅបាត់ភាពកក់ក្តៅ សេដ្ឋកិច្ចគ្រួសារធ្លាក់ចុះបាត់បង់កិត្តិយសនៅក្នុងសង្គម ហើយក៏គ្មានការអភិវឌ្ឍដែរ។

3. មនុស្សថ្លៃថ្នូរត្រូវមានឥរិយាបថចំពោះគ្រួសារដូចខាងក្រោម÷

- ត្រូវទទួលខុសត្រូវរាល់ទង្វើដែលខ្លួនបានធ្វើ។

- មិនជឿពាក្យអុជអាល់និងពាក្យញុះញុងពីអ្នកដទៃ។

- ត្រូវប្រកបរបរសុចរិត។

4. មានវិធានការដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ÷

- ផ្សព្វផ្សាយច្បាប់ដែលទាក់ទងនឹងការទប់ស្កាត់អំពើហិង្សាឱ្យយល់ដឹងគ្រប់ៗគ្នា។

- ដាក់ទណ្ឌកម្មដល់អ្នក រំលោភច្បាប់និងប្រើហិង្សា

- ផ្តល់ព័ត៌មានដល់ជនរងគ្រោះ។

5. សកម្មភាពចាត់ទុកជាអំពើហិង្សាផ្នែកសេដ្ឋកិច្ចខាងក្រោម÷

   ការគាបសង្កត់ពុំផ្តល់លុយប្រពន្ធ ឬប្តី ដើម្បីរាបរងការចំណាយផ្សេងៗរបស់គ្រួសារ។

6. គ្រួសារដែលមានអំពើហិង្សាអាចអភិវឌ្ឍន៍ជីវភាពគ្រួសារបានទេ ព្រោះអំពើហិង្សាក្នុងគ្រួសារ សំដៅយកអំពើហិង្សាណា ដែលកើតឡើងរវាងប្តីប្រពន្ធក្នុងបន្ទុក និងជនទាំងឡាយណាស្ថិតក្រោមដំបូលផ្ទះតែមួយ។

មតិយោបល់